About

Breaking News
recent

តើវិធីសំខាន់ៗនៅសហសម័យនេះមានអ្វីខ្លះ? ចូរពន្យល់?

មាន៦ គឺ៖
1- អនុមានរួម៖ ជាវិចារមួយបែបដែលចេញពីភាពដោយឡែក ទៅរកភាពរួម ។
ឧទាហរណ៍ៈ
ម៉ុក ស្លាប់
ម៉ៅ ស្លាប់
ម៉ែន ស្លាប់
ម៉ុក ម៉ៅ ម៉ែន ជាមនុស្ស ។
ដូចនេះ មនុស្សទាំងអស់ត្រូវតែស្លាប់ ។
2- អនុមានញែក៖ ជាវិចារមួយបែបទៀតដែលចេញពីភាពរួម ទៅភាពដោយឡែក
ឧទាហរណ៍ៈ
លោហៈទាំងអស់សុទ្ធតែចំលងអគ្គិសនី។
Cu ជាលោហៈ
ដូចនេះ Cu ក៏ចំលងអគ្គិសនីដែរ ។
3- បដិសំយោគ៖ ជាដំនើរនៃការទទួលបានពុទ្ធិ តាមរយៈ បច្ចេកទេស សំនួរ ចំលើយ ។
4- វិធីវិភាគ៖ ជាការផ្តាច់អ្វីមួយឲ្យទៅជាផ្នែកៗ។ វិធីវិភាគមានពីរគឺៈ
វិភាគពិត (វិទ្យាសាស្រ្តពិត)
វីភាគក្នុងគំនិត (វិទ្យាសាស្រ្ត)
5- វិធីស្រមើស្រមៃ៖ ជាទំនោមួយដែលផ្អែកជាសំខាន់ទៅលើ អារម្មណ៍ និង សភាវគតិ ។ ការនិយមវិធីនេះច្រើនពេកនាំ ឲ្យមានកំហុសឆ្គង និង បាត់បង់ភារកិច្ចទស្សនវិជ្ជា ។

6- វិធីសហចក្ខុ៖ ជាទម្រង់ការមួយ អាស្រ័យលើមនុស្ស ពិនិត្យ លើវត្ថុមួយ ក្នុងភាពទាំងមូលរបស់វា។ វាជាវិធីទស្សនវិជ្ជា ដែលមានលក្ខណៈពិសេស ពីព្រោះវាក្តាប់អ្វីមួយតាម ទស្សនៈទូលំទូលាយ ។
Unknown

Unknown

No comments:

Post a Comment

Powered by Blogger.