About

Breaking News
recent

តើ​មាន​ទម្លាប់​អ្វីខ្លះ​ដែល​ធ្វើឲ្យ​អ្នក​មិនធាត់ មិន​ចាស់​?

​ទម្លាប់​ល្អ​នឹង​ធ្វើឲ្យ​អ្នក​ក្លាយ​ជា​នារី​ដែល​ស្អាត ប៉ុន្តែ​ទម្លាប់​អាក្រក់​នឹង​ធ្វើឲ្យ​អ្នក​ក្លាយ​ជា​នារី​អាក្រក់ ដូចនេះ​ការជ្រើសរើស​គឺ​ស្ថិត​លើ​អ្នក បើ​អ្នក​ចង់​មាន​រាង​ដែល​ស្អាត និង​មិន​ចាស់ អ្នក​អាច​ធ្វើ​តាម​ទម្លាប់​ខាងក្រោម​នេះ​បាន​។​តើ​មាន​ទម្លាប់​អ្វី​ខ្លះ​ទៅ​?
  1. ​អ្នក​ត្រូវ​តែមាន​ទម្លាប់​ល្អ​ក្នុងការ​បរិភោគ​អាហារ ដោយ​ត្រូវតែ​បរិភោគ​អាហារ​គ្រប់មុខ ជាពិសេស​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម ហើយ​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​មាន​កាឡូរី និង​ខ្លាញ់​ខ្ពស់​ទេ ជាងនេះទៅទៀត មិន​ត្រូវ​ផឹក​កាហ្វេ និង​តែ​ច្រើន​ឡើយ​។​
  2. ​អ្នក​ត្រូវ​តែ​បរិភោគ​ពពួក​សណ្តែក​ឲ្យបាន​ច្រើន ព្រោះ​សណ្តែក​គ្រប់​ពណ៌ និង​គ្រប់​ប្រភេទ អាច​ជួយ​អ្នកឲ្យមាន​សម្រស់​កាន់តែ​ស្អាត និង​ក្មេង​ជាង​វ័យ​។​
  3. ​អ្នក​ត្រូវ​តែ​បរិភោគ​ត្រី​មួយ​ថ្ងៃ​មួយ​កន្ទុយ ព្រោះ​នៅក្នុង​ត្រី​មាន​សារធាតុ​ដែល​អាច​ជម្រះ​និង​ធ្វើឲ្យ​សរសៃឈាម​អ្នក​ទន់ ជាពិសេស​វា​នឹង​ជួយ​ពន្យារ​ស្បែក​អ្នក​មិន​ឲ្យ​ចាស់​ឡើយ​នៅពេល​ដែល​អ្នក​បរិភោគ​រាល់ថ្ងៃ​។​
  4. ​អ្នក​អាច​ផឹកទឹក​ផ្លែឈើ​ស្រស់​បាន ព្រោះ​ទឹក​ផ្លែឈើ​ស្រស់​ទាំងនេះ​មាន​វីតាមីន​C ដែល​អាច​ការពារ​រាងកាយ​អ្នក​មិន​ឲ្យ​ចាស់បាន ជាពិសេស​ទឹក​ផ្លែ​ឈើ​ដែល​ធ្វើ​ពី​ផ្លែ​គី​វី​គឺ​ល្អ​ជាង​ផ្លែឈើ​ដទៃ​។​
  5. ​អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ឲ្យបាន​ច្រើន  ព្រោះ​អាហារ​ទាំងនេះ​អាច​ជួយ​រាងកាយ​អ្នក​ឲ្យ​បញ្ចេញ​ជាតិពុល​ចេញមកក្រៅ​បាន ដូចនេះ​សុខភាព​អ្នកនឹង​ល្អ ហើយ​អ្នក​ក៏​អាច​មាន​រាង និង​សម្រស់​ស្អាត​ដូចគ្នា​។​
  6. ​អ្នក​អាច​បរិភោគ​មើម​ឈូក​បាន ព្រោះ​មើម​ឈូក​មាន​វីតាមីន​C និង​ជាតិ​រ៉ែ ដូចនេះ​វា​នឹង​ធ្វើឲ្យ​ស្បែក​អ្នក​ភ្លឺរលោង មិន​ស្ងួត ថែម​ទាំង​អាច​ធ្វើឲ្យ​ស្បែក​ថ្មី​ងាយដុះ​ឡើងវិញ ជាងនេះទៅទៀត វា​នឹង​ធ្វើ​ឲ្យ​បេះ​ដូង​អ្នក​មាន​សុខភាព​ល្អ​ទៀតផង​។​
  7. ​ត្រចៀកកណ្តុរ​ក៏​ជា​អាហារ​ដែល​អាច​ធ្វើឲ្យ​អ្នក​មិន​ចាស់ដែរ ដោយសារ​តែ​វា​មាន​វីតាមីន ជាតិ​រ៉ែ និង​មាន​សារធាតុ​សរសៃ​ដែល​អាច​ជំនួយ​ដល់​ស្បែក​អ្នក​បាន​យ៉ាង​ល្អ​៕
Unknown

Unknown

No comments:

Post a Comment

Powered by Blogger.